តើគណនីមានកាលកំណត់គឺជាអ្វី? តើប្រាក់បញ្ញើមានកាលកំណត់ធ្វើការយ៉ាងដូចម្តេច?
គណនីបញ្ញើមានកាលកំណត់គឺជាប្រភេទគណនីសន្សំឬគណនីធនាគារដែលធានានឹងផ្ដល់ឲ្យអតិថិជននូវអត្រាការប្រាក់ថេរ។ ជាការតបស្នងវិញអតិថិជនត្រូវមានការយល់ស្របនឹងមិនដកប្រាក់ឬប្រើប្រាស់ប្រាក់បញ្ញើទាំងនេះក្នុងរយៈពេលជាក់លាក់ណាមួយទៅតាមលក្ខខណ្ឌធនាគារ។
នៅក្នុងការដាក់ប្រាក់បញ្ញើមានកាលកំណត់ការប្រាក់នឹងត្រូវរាប់បញ្ចូលពីលើប្រាក់បញ្ញើដើមនៅពេលចុងបញ្ចប់នៃរយៈពេលកំណត់។ នេះមិនដូចគណនីបញ្ញើសន្សំធម្មតានោះទេ ដែលការប្រាក់ត្រូវទូទាត់បូកបញ្ចូលក្នុងគណនីរបស់អ្នកយ៉ាងទៀងទាត់ជារៀងរាល់ខែ។ ការប្រាក់ដែលអ្នកទទួលបាននឹងមានការកើនឡើង យោងតាមរយៈពេលបញ្ញើ។
តើប្រាក់បញ្ញើមានកាលកំណត់ធ្វើការយ៉ាងដូចម្តេច?
ដើម្បីទទួលបានការប្រាក់ថេរ អ្នកត្រូវយល់ព្រមតាមលក្ខខណ្ឌដោយមិនដកថវិការដែលជាប្រាក់បញ្ញើស្របតាមពេលវេលាជាក់លាក់ណាមួយ។
រយៈពេលដាក់ប្រាក់មានកាលកំណត់អាចប្រែប្រួលគ្រប់ទីកន្លែងពីខែទៅឆ្នាំ ។ ចំណែកអាត្រាការប្រាក់ក៏ខុសគ្នាដែរ ពីធនាគារមួយទៅធនាគារមួយទៀត។
នៅពេលអ្នកវិនិយោគលើការដាក់ប្រាក់បញ្ញើថេរអ្នកត្រូវបានបង្ហាញជាមួយ “ការកាន់កាប់” ឬជម្រើសរយៈពេលផ្សេងៗគ្នា។ មួយខែ 3 ខែ 6 ខែ 1 ឆ្នាំ។ ល។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742