តើគួរធ្វើយ៉ាងណា ដើម្បីទទួលបានពិន្ទុK-Score ល្អ?
ដើម្បីបង្កើនពិន្ទុ K-Score អ្នកគួរ៖
ធ្វើការទូទាត់បង់ប្រាក់សងអោយបានទាន់ពេលវេលា
កាត់បន្ថយការសាកសួរដែលមិនចាំបាច់
រក្សាតុល្យភាពកាតឥណទានរបស់អ្នកអោយបានទាបបំផុត តាមដែលអាចធ្វើបាន
ជៀសវាងការបើកគណនីថ្មី ព្រោះវានឹងបង្កើនបំណុលរបស់អ្នក
ដាក់ពាក្យសុំ និងបើកគណនីឥណទានថ្មី ចំពោះតែពេលដែលអ្នកត្រូវការ
ធ្វើការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អ្នកអោយបានទៀងទាត់ ហើយធ្វើការស្នើសុំការកែតម្រូវ ក្នុងករណីដែលមានកំហុសកើតឡើង
ជាការពិតណាស់ អ្នកអាចនឹងមិនទាន់ត្រូវការប្រើប្រាស់ពិន្ទុ K-Score របស់អ្នកនៅពេលនេះ ប៉ុន្តែសូមរក្សាគំនិតនេះទុក សម្រាប់ផែនការហិរញ្ញវត្ថុ នាពេលអនាគតរបស់យើងទាំងអស់គ្នា!
Pages: 1 2