តើអ្នកត្រូវមានអ្វីខ្លះដើម្បីដំណើរការអាជីវកម្មរបស់អ្នក? 

 មនុស្សភាគច្រើនប្រាថ្នាចង់ប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន។ ប៉ុន្តែការបើករបរអាជីវកម្ម ពុំមែនជារឿងងាយស្រួលនោះទេ។ មុខជំនួញថ្មីៗជាច្រើន អាចមានការខាតបង់ឬដួលរលំ ដោយសារតែកត្តាផ្សេងៗដូចជា កង្វះខាតនៃបទពិសោធន៍អាជីវកម្ម មូលធននៅស្ទើរ ឬក៏អសមត្ថភាពក្នុងការគ្រប់គ្រងការទូទាត់បញ្ជីជាដើម។ ដើម្បីបើកដំណើរការអាជីវកម្មណាមួយ អ្នកត្រូវមាន៖ 
១.​ គម្រោងអាជីវកម្ម 
អ្វីដែលចាំបាច់បំផុតសម្រាប់សហគ្រិន នោះគឺគម្រោងអាជីវកម្ម ដែលវាជាអ្វីដែលអ្នកត្រូវបង្កើត មុនពេលអ្នកបើកក្រុមហ៊ុន។ គម្រោងអាជីវកម្មដើរតួជាអ្នកណែនាំ ក្នុងពេលធ្វើការសម្រេចចិត្ត ដែលពាក់ព័ន្ធទៅនឹងអាជីវកម្មរួមមាន ការចែងពីបេសកកម្ម គោលដៅ និងគុណតម្លៃរបស់ក្រុមហ៊ុន។  
២. មូលធន 
រាល់មុខជំនួញនិងអាជីវកម្មទាំងអស់ មិនថាតូចក្ដីធំក្ដី គឺសុទ្ធតែតម្រូវឱ្យមានដើមទុនទាំងអស់។អ្នកត្រូវស្វែងយល់ និងគិតឱ្យបានច្បាស់លាស់ អំពីរបៀបទ្រទ្រង់ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន ដែលអ្នកត្រៀមបើក។ អ្នកត្រូវចងចាំថា មូលធនរបស់អ្នកនឹងត្រូវប្រើប្រាស់ទៅលើ ការចំណាយប្រតិបត្តិការនានា សម្រាប់ដំណើរការក្រុមហ៊ុន មុនពេលដែលប្រាក់ចំណូលអាចរត់មករកអ្នក។ មួយវិញទៀត អ្នកគួរមានប្រាក់បម្រុងគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន ដើម្បីជៀសវាងពីបញ្ហាផ្សេងៗក្នុងដំណើរការអាជីវកម្ម។ 
៣. សមាជិកក្រុម 
ដើម្បីដំណើរការអាជីវកម្មឱ្យបានរលូននិងជោគជ័យ សហគ្រិនត្រូវមានក្រុមការងារមួយដែលមានសមត្ថភាព។ តែក្នុងន័យនេះ យើងមិនសំដៅទៅលើតែបុគ្គលិកអ្វីនោះទេ ក៏ប៉ុន្តែវាអាចជាដៃគូប្រកបការងារ ជាមួយអ្នកក្រៅក្រុមហ៊ុនដូចជា  អ្នកផលិត ឬអ្នកចែកចាយ ដែលអ្នកពឹងផ្អែកលើដើម្បីធ្វើការបង្កើត រកទីផ្សារ និងចែកចាយសេវាឬផលិតផលរបស់អ្នក។  
៤. យុទ្ធសាស្ត្រទីផ្សារ 
ជាធម្មតា អតិថិជននឹងមិនរត់មករកផលិតផលឬសេវាកម្មរបស់អ្នកឡើយ ប្រសិនបើពួកគេមិនដឹងពីព័ត៌មានរបស់ក្រុមហ៊ុនអ្នក។ ម្ចាស់អាជីវកម្មទាំងឡាយ ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច ត្រូវការបង្កើតយុទ្ធសាស្ត្រទីផ្សារ ដើម្បីផ្សព្វផ្សាយពីក្រុមហ៊ុនរបស់អ្នក និងបង្កើតមូលដ្ឋានអតិថិជនដែលជាគោលដៅ យ៉ាងមានប្រសិទ្ធិភាព។ អ្នកអាចបង្កើតជាខិត្តបណ្ណផ្សព្វផ្សាយ ផ្ទាំងពាណិជ្ជកម្ម ឬធ្វើយុទ្ធនាការទាក់ទាញអតិថិជនទំនើបៗ តាមរយៈក្រុមហ៊ុនទីផ្សារអាជីព។  
៥. ភាពមានទំនុកចិត្ត 
ការដែលម្ចាស់អាជីវកម្មមានទំនុកចិត្ត ជាគុណសម្បតិ្តដ៏មានសារៈសំខាន់ ដើម្បីដំណើរក្រុមហ៊ុនឬមុខជំនួញទៅមុខ។ ប្រសិនបើអ្នកមិនជឿជាក់លើខ្លួនឯង តើអតិថិជនអាចជឿជាក់លើអ្នកដែរឬទេ? ប្រាកដណាស់ អតិថិជនគ្រប់រូបនឹងជ្រើសរើសម្ចាស់អាជីវកម្ម ដែលមើលទៅអាជីព មានភាពប្រកួតប្រជែង និងជឿជាក់លើអ្វីដែលខ្លួនធ្វើ។   
សរុបសេចក្ដីមក អ្វីដែលអ្នកត្រូវការសម្រាប់ការបើកអាជីវកម្ម មានដូចជា គម្រោងអាជីវកម្មសម្រាប់ធ្វើផែនការក្រុមហ៊ុន មូលធនសម្រាប់ទ្រទ្រង់ក្រុមហ៊ុន សមាជិកក្រុមប្រកបដោយសមត្ថភាព យុទ្ធសាស្ត្រទីផ្សារសម្រាប់ទាក់ទាញអតិថិជន និងភាពជឿជាក់លើអ្វីដែលអ្នកធ្វើ។ ចំពោះអ្នកដែលមានបំណងបើកជំនួញផ្ទាល់ខ្លួន តើអ្នកមាន ៥ ចំណុចនេះរួចរាល់ហើយឬនៅ?  
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742