តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ធានារ៉ាប់រងប្រហែលជាមិនសូវនិយមសម្រាប់ប្រជាជនខ្មែរនោះទេ។ យ៉ាងណាមិញក្នុងដំណាក់កាល ៣ ធំៗទាំងបីនេះអ្នកគួរពិចារណាសម្រេចចិត្តប្រើប្រាស់សេវាធានារ៉ាប់រង ដើម្បីធានាបាននូវទំនុកចិត្តនិងទំនុកបម្រុងផ្នែកហិរញ្ញវត្ថុជូនដល់មនុស្សជាទីស្រលាញ់របស់អ្នក។
១. នៅពេលអ្នកមានគ្រួសារ
នៅពេលអ្នករៀបការមានគ្រួសារវាអាចជារឿងចាំបាច់ដែលអ្នកគួរប្រើសេវាធានារ៉ាប់រងអាយុជីវិត ប្រសិនបើដៃគូរបស់អ្នកសង្ឃឹមលើការរកចំណូលរបស់អ្នកសម្រាប់ផ្គត់ផ្គង់ជីវភាព។ ក្នុងករណីដែលអ្នកមានគ្រោះថ្នាក់ជាយថាហេតុ ដូចជាពិការភាពឬស្លាប់នោះ អ្នកពិតជាមិនចង់ឃើញមនុស្សជាទីស្រលាញ់របស់អ្នក រស់នៅដោយគ្មានទីពឹងពំនាក់នោះទេ។
២. នៅពេលអ្នកមានកូន
កូនៗពឹងផ្អែកទាំងស្រុងទៅលើឱពុកម្ដាយរបស់ពួកគេខាងផ្នែកហិរញ្ញវត្ថុ ដែលគ្របដណ្ដប់លើតាំងពីការហូបចុក សំលៀកបំពាក់ និងការសិក្សាជាដើម។ ឪពុកម្ដាយគួរប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត ដើម្បីធានាអនាគតរបស់កូនៗ ក្នុងករណីអពមង្គលណាមួយកើតមានឡើងលើឱពុកម្ដាយ។
៣.នៅពេលអ្នកចូលនិវត្ថន៍
ពេលដែលអ្នកដល់ពេលចូលនិវត្ដន៍ នៅផ្ទះមើលកូនមើលចៅ នោះអ្នកប្រាកដណាស់ថា ត្រូវការធានារ៉ាប់រងដើម្បីធានាពីសុខភាព និង ជម្ងឺឈឺថ្កាត់នានាដែលនឹងជួបប្រទះពេលចាស់ជរា។ ធានារ៉ាប់រងអាចជួយសម្រាលបន្ទុកកូន ឬ ក្រុមគ្រួសាររបស់អ្នកបានមួយចំណែក ដោយសារក្រុមហ៊ុននឹងចេញមុខមើលថែរាល់ការចំណាយដែលបានកត់ត្រាទុកក្នុងកុងត្រា។