- សំណួរដើម្បីពិចារណាមុនពេលដែលអ្នកសម្រេចចិត្តទិញភាគហ៊ុន
សម្រាប់ការទិញដូរមូលបត្រគឺល្អសម្រាប់រយៈពេលវេលាវែងប៉ុន្តែប្រសិនបើអ្នកទិញមូលបត្រថ្ងៃនេះលក់ថ្ងៃស្អែកឡើងក៏បានដែរពីព្រោះគ្មានច្បាប់ណាដែលមិនឲ្យអ្នកលក់រយៈពេលខ្លីនោះទេ។ យើងត្រូវតែដឹងថាមុននឹងអ្នកទិញមូលបត្រមួយតើវាមានលក្ខណៈណាមួយដែលអ្នកត្រូវតែស្វែងរក។ មុននឹងអ្នកសម្រេចចិត្តទិញអ្នកត្រូវពិចារណានូវគំនិតមួយចំនួនដូចជា៖ តើអ្នកនឹងអាចសង្ឃឹមបានភាគលាភចំនួនប៉ុន្មាន?តើមានហានិភ័យប៉ុន្មាន? តើវាមានផលប្រយោជន៏អ្វីខ្លះដល់អ្នក? តើវានាំចំណេញឲ្យអ្នកទេ?
សម្រាប់មនុស្សវ័យក្មេងចវាពិតជាល្អណាស់ក្នុងការចាប់ផ្ដើមវិនិយោគលើហ៊ុនខណៈពេលដែលអ្នកនៅក្មេងដោយសារតែបទពិសោធន៏គឺជាគ្រូបង្រៀនដ៏ល្អបំផុតសម្រាប់អ្នក។ អ្នកនឹងពូកែខាងស្វែងរកគន្លឹះក្នុងស្ថានភាពដែលពិបាកនៅពេលអនាគត។ នៅពេលដែលអ្នកធ្វើការស្រាវជ្រាវអំពីវានោះអ្នកនឹងដឹងថាអ្នកមិនចាំបាច់ដាក់ស៊ុតទាំងអស់ទៅក្នុងកញ្ចប់តែមួយនោះទេ។
មុននេះយើងបានសរសេរអំពីផ្សារមូលបត្រកម្ពុជា។ ដើម្បីស្វែងយល់បន្ថែមសូមចូល https://spean-kh.com/2018/01/03/what-is-cambodia-securities-exchange/2/ និងរបៀបនៃការបើកគណនីនៅផ្សារមូលបត្រកម្ពុជា។ សូមចូលអានhttps://spean-kh.com/2018/01/12/how-to-open-a-csx-account-for-your-own/