៥មធ្យោបាយនៃការសន្សំទឹកប្រាក់នៅក្នុងប្រទេសកម្ពុជា
តើអ្នកគិតថាការសន្សំទឹកប្រាក់ពិតជាមានការពិបាកណាស់មែនទេ?
តោះមករៀនពីគន្លឹះទាំង៥នេះក្នុងការសន្សំប្រាក់
-
ការទិញផលិតផលលក់លាងឃ្លាំង
ការទិញផលិតផលលក់លាងឃ្លាំងគឺជាភាពប្រសើរមួយដែលអ្នកគួរតែធ្វើ។
ជាធម្មតាការលក់លាងឃ្លាំងភាគច្រើន ធ្វើនៅពេលដែលមានរដូវកាលថ្មីបានខិតចូលមកដល់ នឹងតម្លៃដែលគេបានដាក់លក់នឹងនៅសល់តែពាក់កណ្តាលឬច្រើនជាងនេះ។
ដូច្នេះគួរធ្វើការរង់ចាំចំពោះផលិតផលណាដែលអ្នកស្រលាញ់រួចរង់ចាំការដាក់លក់ផលិតផលទាំងនោះនៅថ្ងៃលក់លាងឃ្លាំងអ្នកនឹងបានរបស់ដែលអ្នកស្រលាញ់ដោយមានការចំណាយទាប។
-
ពឹងអ្នកណាម្នាក់ដើម្បីធ្វើការទិញឥវ៉ាន់
តើអ្នកធ្លាប់មានបទពិសោធន៏ក្នុងការទិញរបស់អ្វីមួយ ដែលអ្នកមិនគិតថានឹងទិញនោះ?
ចំពោះបញ្ហាមួយនេះភាគច្រើនគឺកើតឡើងចំពោះបងៗស្រ្តីដែលចូលចិត្តធ្វើការដើរទិញឥវ៉ាន់នៅតាមផ្សារទំនើបមួយចំនួន។
ដើម្បីជំលៀសនូវបញ្ហាមួយនេះអ្នកគួរតែកត់ត្រានូវអ្វីដែល
អ្នកត្រូវការទិញ រួចផ្ញើរនរណាម្នាក់ដើម្បីទិញជំនួសអ្នក។ការធ្វើដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភ
ពីបញ្ហាមួយនេះទៀតទេ។
-
រៀបគម្រោងលើការទិញ
មុននឹងទិញសម្ភារៈនៅពេលដែលអ្នកត្រូវការនោះ អង្គុយចុះសិន នឹងរៀបគម្រោងលើការទិញ
ឥវ៉ាន់ទាំងអស់សម្រាប់ការប្រើប្រាស់ក្នុងមួយសប្តាហ៏។
មិនមែនដោយសារអ្នកមិនអាច
ប្រឈមមុខនឹងចំណង់បានទេ ប៉ុន្តែដោយសារឥវ៉ាន់ទាំងនោះបានដាក់លក់ ទិញរបស់ទាំង
នោះរួចអ្នកនឹងអាចសន្សំបានបន្តិច។