ច្បាប់កំពូលទាំង៣សម្រាប់សហគ្រិនជំនាន់ថ្មី
សហគ្រិនខ្មែរជាច្រើនប្រាកដជាធ្លាប់ឆ្លងកាត់និងជួបប្រទះការលំបាកក្នុងការវិនិយោគប្រាក់ឲ្យមានប្រសិទ្ធភាពនិងមានផ្លែផ្កា ស្របគ្នានេះដែរការថ្លឹងថ្លែងហិរញ្ញវត្ថុផ្ទាល់ខ្លួននិងការរក្សាស្ថេរភាពជំនួញរបស់ដោយឯករាជ្យប្រាកដជាមានការលំបាកច្រើន។ ថ្ងៃនេះស្ពាននឹងលើកឡើងពីច្បាប់ទាំងបីក្នុងការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យមានប្រសិទ្ធភាពសម្រាប់សហគ្រិនជំនាន់ថ្មី៖
១ ផ្ដល់ប្រាក់ខែឲខ្លួនឯង
ជាការពិតណាស់ទោះបីអ្នកជាម្ចាស់ក្រុមហ៊ុនឬថៅកែសហគ្រាសណាមួយក៏ដោយ ក៏អ្នកចាំបាច់ត្រូវខ្វល់ខ្វាយពីសុខទុក្ខនិងសុវត្ថិភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដែរ។ នៅពេលដែលអ្នកក្រុមហ៊ុនរបស់អ្នកមានលំនឹង និងរកបានចំណូលសម្រាប់ទប់ទល់ការចាយវាយនានា និងប្រាក់ខែបុគ្គលិកហើយ អ្នកគួរពិចារណាដកទុកមួយចំណែកសម្រាប់ជាប្រាក់បៀវត្សន៍ប្រចាំខែផ្ទាល់ខ្លួននិងប្រាក់សន្សំសម្រាប់ពេលចូលនិវត្តន៍។
២ បែងចែកឲដាច់នូវប្រាក់ផ្ទាល់ខ្លួននិងប្រាក់សម្រាប់វិនិយោគ
ជាទូទៅ សហគ្រិនខ្មែររមែងបែងចែកមិនដាច់រវាងប្រាក់ផ្ទាល់ខ្លួននិងសម្រាប់ជំនួញ។ ពេលខ្លះពួកគាត់យកប្រាក់ផ្ទាល់ខ្លួនទៅវិនិយោគក្នុងមុខជំនួញ ស្របគ្នានេះដែរពេលខ្លះពួកគេយកប្រាក់សម្រាប់ជំនួញមកបំពេញតម្រូវការចាយវាយផ្ទាល់ខ្លួន។ ការធ្វើបែបនេះគឺខុសហើយថែមទាំងអាចប៉ះពាល់អនាគតរបស់អាជីវកម្មផងដែរ។ ជាការល្អពួកគាត់គួរ បង្កើតគណនីពីរផ្សេងគ្នា មួយសម្រាប់អាជីវកម្ម និងមួយទៀតសម្រាប់ការចាយវាយផ្ទាល់ខ្លួន។
៣ ការយកឈ្នះបំណុល
ពេលខ្លះបន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ យុវជនមួយចំនួនអាចនឹងមិនទាន់ដកខ្លួនរួចពីបំណុលឬប្រាក់កម្ចីសម្រាប់ថ្នាក់ឧត្តមសិក្សារបស់ពួកគេ។ ហេតុដូចនេះហើយ ទើបយុវជនមួយចំនួនមានភាពស្ទាក់ស្ទើរក្នុងការបណ្ដាក់ទុនឬចាប់ផ្ដើមមុខជំនួញ។ យ៉ាងណាមិញ នេះមិនមែនជាបញ្ហាធំណាស់ណានោះទេ ដរាបណាអ្នកមានឆន្ទៈ គម្រោងផែនការ ការសន្សំនិងបញ្ជីថវិការឲ្យច្បាស់លាស់ នោះមុខជំនួញរបស់អ្នកនឹងមានការរីកចម្រើន ស្របពេលនេះអ្នកក៏អាចយកប្រាក់នោះទៅរំលោះបំណុលចាស់។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742