អ្នកណាមិនចង់ហ៊ឺហា ពេញនិយម ទាន់សម័យ? តែជាក់ស្ដែង ជីវភាពមិនអំណោយផលសោះ សម្រាប់ជីវិតហាយសូ។ អ្នកខ្លះសុខចិត្តជំពាក់គេជុំទិស ដើម្បីមានឡានទំនើបជិះ ទូរស័ព្ទដៃទាន់ស៊េរី សំលៀកបំពាក់ ស្បែកជើងថ្លៃៗ។ តើហេតុផលអ្វីខ្លះ ជំរុញឱ្យពួកគេធ្វើខ្លួនដូចអ្នកមាន ដែលផ្ទុយនឹងជីវភាពជាក់ស្ដែងរបស់ខ្លួន?
១ គិតថាលុយអាចរកបាន
ជាការពិតណាស់ អ្នកខ្លះគិតថាលុយអាចរកបាន ម្ល៉េះហើយត្រឹមចំណាយលុយទិញរបស់ខ្លួនចូលចិត្តមិនអស់ប៉ុន្មាននោះទេ។ នៅពេលដែលអ្នកប្រកាន់យកគំនិតនេះ នោះអ្នកប្រាកដជាធ្វើតាមអំពើចិត្តរបស់ខ្លួនម្ដងជាពីរដង យូរទៅក្លាយជាទម្លាប់ដ៏អាក្រក់និងចាយវាយផ្ដេសផ្ដាស។
២. អ្នកជិតខាងឬមិត្តភក្ដិមានអ្វីល្អជាងខ្លួន
យើងគួរបែងចែកឱ្យដាច់រវាង របស់របរដែលយើងត្រូវការ និងរបស់របរដែលយើងចង់បាន។ ជួនកាល មិត្តភក្ដិឬអ្នកជិតខាងមានរបស់ល្អជាងយើង ដូចជា ផ្ទះធំជាង ឡានម៉ូតូទំនើបជាង -ល- តែយើងមិនគួរហក់លោតតាមពួកគេឡើយ។ យើងគួរសួរខ្លួនឯងថា តើជារឿងចាំបាច់ទេ ដែលយើងត្រូវប្រណាំងប្រជែងរឿងទ្រព្យរបស់នេះ? អ្នកនឹងមិនសប្បាយចិត្តឡើយ បើអ្នកគិតតែពីការចង់ឱ្យមានលើសគេនោះ។
៣. ចង់បានចំណាប់អារម្មណ៍
អ្នកធ្វើខ្លួនដូចអ្នកមានភាគច្រើនចង់បានចំណាប់អារម្មណ៍ពីគេឯង ចង់ឱ្យគេសរសើរ ឬមើលមកថាខ្លួនឡូយឆាយ។ ចំណុចនេះអាចជារឿងគ្រោះថ្នាក់ ព្រោះចុងក្រោយ ពួកគេមិនចំណេញអ្វីនោះទេ បានត្រឹមតែខ្វះខាតលុយមុខក្រោយ ហើយអាចមានមនុស្សផ្សេងទៀតសើចចំអក ដែលជារឿងមួយគួរឱ្យអាម៉ាស់។
៤. ជាមនុស្សដែលមិនចេះសម្លឹងវែងឆ្ងាយ
ពួកគេមិនគិតគូរដល់អនាគតរបស់ពួកគេឡើយ។ អ្វីដែលសំខាន់គឺបច្ចុប្បន្ន ពួកគេឡូយឆាយ មានរបស់ទំនើបប្រើ។ ជាជាងខិតខំធ្វើការរកស៊ី រកលុយចាយវាយដោយខ្លួនឯង ពួកគេច្រើនខ្វល់និងតាមដានអ្វីដែលកំពុងពេញនិយម ដើម្បីធ្វើខ្លួនឱ្យទាន់សម័យនឹងគេ។
ការរកលុយមិនមែនជារឿងងាយស្រួលទេ។ យើងមិនគួរចង់សប្បាយភ្លើតភ្លើនមួយពេល ដើម្បីផ្គាប់ចិត្តបរិស្ថានជុំវិញខ្លួនយើងនោះទេ។ យើងគួរងាកមកធ្វើអ្វីដែលមានប្រយោជន៍ សម្រាប់ខ្លួនយើងនិងសង្គមរបស់យើង។ នោះទើបជាអ្វីដែលមានតម្លៃ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742