អ្នកតែងរអ៊ូថា ប្រាក់ខែចាយមិនគ្រប់ លុយចាយមិនគ្រាន់ ចាយលុយសល់ថ្ងៃ ចុះទម្រាំតែឲ្យសន្សំលុយទៀតនោះមិនដាច់ផ្ងារទេអី? ពិតណាស់! ការសន្សំប្រាក់មិនងាយស្រួលដូចការចាយប្រាក់នោះទេ តែយ៉ាងណាមិញប្រាក់សន្សំក៏មានប្រយោជន៍អាចជួយអ្នកដោះទាល់បានពេលខ្លះដែរ ទោះបីវាមិនសូវជាពេញនិយមសម្រាប់ប្រជាជនខ្មែរក៏ដោយ។ យ៉ាងណាមិញបើអ្នកមានឆន្ទៈ និងការតាំងចិត្តនោះគ្មានអ្វីដែលមិនអាចធ្វើបានទេ។ ខាងក្រោមនេះជាវិធីសាស្ត្រល្អបំផុតសម្រាប់អ្នក៖
១ ញ៉ាត់កូនជ្រូក
វិធីនេះប្រហែលជាហួសសមយ័ប៉ុន្ដែក៏ជាយុទ្ធសាស្រ្តនេះអាចជួយសន្សំអ្នកផងដែរ។ មានអ្វីពិបាកគ្រាន់តែយកលុយក្បាលកាក់ដែលសល់ពីលុយអាប់ ដូចជា ១០០៛ ៥០០៛ ១០០០៛ មកដាក់ក្នុងកូនជ្រូក។ ភ្លេចៗខ្លូនបានគ្រាន់រួចទិញខោអាវមួយកំប្លេ ឬរួចបាយមួយពេលផងក៏ថាបាន។ ត្រូវចាំថាខ្វះ១០០៛ក៏មិនបាន១០០០០៛ដែរ ដូចនេះហើយអ្នកត្រូវចេះឲ្យតម្លៃវា។ រៀងរាល់ចុងសប្ដាហ៍អ្នកគួរតែយកលុយរាយទាំងនោះដាក់ចូលក្នុងក្រឡសន្សំ ថាមិនត្រូវពេលចាក់មកវិញក៏ហោចណាស់សន្សំបាន ២០០០០៛ ៣០០០០៛ ដែរ។
២ កំណត់ត្រាចាយវាយប្រចាំសប្ដាហ៍ឬខែ
សម្រាប់យុវជនខ្មែរ ក្បួននេះមិនសូវជានិយមប៉ុន្មានទេ ហើយក៏មិនសូវយកចិត្តទុកដាក់ពីការកត់ត្រាចំណាយប្រចាំសប្ដាហ៍ឬខែដែរ។ ប៉ុន្ដែវិធីសាស្រ្តនេះល្អ សម្រាប់ជាការក្រើនរំលឹកថាអ្នកបានចាយអស់ប៉ុន្មាន ចំណាយលើអ្វីខ្លះ ជាជាងមិនដឹងបានលុយទៅណា។ កត់ចូលទាំងអស់តាំងពីចំណាយតូចដល់ធំ។
៣ កុំចាយលើសកំណត់
អ្នកត្រូវចេះបែងចែកនិងដាក់កម្រិតលើខ្លួនឯងចំពោះការចាយវាយ កុំចេះតែចាយពេលមានលុយក្នុងដៃ ហើយមិនបានសន្សំទុក។ ការចាយវាយធំពេកអាចនាំអ្នកទៅរកការជំពាក់បំណុលបាន ដោយសារតែភ្លេចគិត និងធ្វើតាមចំណង់ចិត្ត។
៤ កន្លែងទុកដាក់ប្រាក់សន្សំ
បើសិនអ្នកទុកដាក់ប្រាក់សន្សំធំឬច្រើន ដូចនេះការដែលទុកលុយនៅផ្ទះមិនមានសុវិត្ថភាពនោះទេ ព្រោះអាចនឹងមានឧបទ្វេវហេតុណាមួយកើតឡើង។ ដូចនេះការជ្រើសរើសកន្លែងល្អបំផុតសម្រាប់ទុកដាក់ប្រាក់សន្សំគឺធនាគារ ព្រោះធានាបានទាំងសុវិត្ថភាពនិងទទួលបានទាំងការប្រាក់។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742