៦ តិចនិកក្នុងការធ្វើបទបង្ហាញអាជីវកម្ម 

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart […]

Read more

យុទ្ធសាស្ត្រទីផ្សារប្រពៃណី ដែលនៅតែមានប្រសិទ្ធិភាព នាពេលបច្ចុប្បន្ន

នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ អ្នកឃើញស្រាប់ហើយថា ទីផ្សារកំពុងតែមានភាពរីកចម្រើន ជាពិសេសខាងផ្នែកឌីជីថល។ តែទោះជាយ៉ាងណាក្ដី ម្ចាស់អាជីវកម្មនានានៅតែមិនចោលយុទ្ធសាស្ត្រទីផ្សារប្រពៃណី ព្រោះយុទ្ធសាស្ត្រទាំងនោះ មានចំណុចពិសេសរៀងៗគ្នា ដែលជួយជាធ្វើជាស្ពានផ្សព្វផ្សាយ សេវាកម្មឬផលិតផលរបស់ពួកគេ។    ១. ការធ្វើជាអ្នកឧបត្ថមនៅក្នុងកម្មវិធីណាមួយ  ការធ្វើជាអ្នកឧបត្ថម្ភនៃកម្មវិធី មានន័យថា អ្នកក៏ជាម្ចាស់ក្នុងកម្មវិធីនោះដែរ។ ហើយនៅពេលអ្នកក្លាយជាម្ចាស់កម្មវិធី អ្នកអាចគ្រប់គ្រងការដាក់បង្ហាញម៉ាកទំនិញ ផលិតផលឬសេវាកម្មក្នុងកម្មវិធីនោះ។ អំឡុងពេលនោះហើយដែលអ្នកអាច មានឱកាសផ្សព្វផ្សាយពីផលិតផលរបស់អ្នក តាមរយៈការផ្ដល់ជា ប័ណ្ណតំណាងសាច់ប្រាក់ ឬ Coupons បណ្ណ័បញ្ចុះតម្លៃ ការផ្សព្វផ្សាយម៉ាកយីហោ និងផ្សេងៗទៀត។    ២. ការបោះពុម្ពផ្សាយ  ការបោះពុម្ពផ្សាយ នៅតែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការកើនឡើង នៃការប្រើប្រាស់ប្រព័ន្ធឌីជីថលដូចជា អ៊ីនធឺណេត […]

Read more

របៀបរកការងារធ្វើនៅប្រទេសកម្ពុជា 

តើអ្នកកំពុងស្វែងរកការងារមែនទេ? លែងជាបញ្ហា! ថ្ងៃនេះ យើងនឹងនាំគ្នាមកស្គាល់ពីរបៀបរកការងារធ្វើ។  ១. គេហទំព័រ  អ្នកអាចស្វែងរកការងារបានយ៉ាងងាយស្រួល តាមរយៈគេហទំព័រការងារ ដូចជា www.bongthom.com , www.pelprek.com , www.camhr.com , www.hrinc.com.kh និងជាច្រើនទៀតនៅលើអ៊ីនធឺណេត។ វាមានភាពងាយស្រួល ឆាប់រហ័ស និងអាចជឿទុកចិត្តបាន។    ២. បណ្ដាញសង្គម   បណ្ដាញសង្គមដូចជា Facebook និង LinkedIn ជាដើម ជាទីតាំងល្អសម្រាប់ការស្វែងរកការងារ។ នាពេលបច្ចុប្បន្ន ការផ្សព្វផ្សាយជ្រើសរើសបុគ្គលិក បានរើសយកបណ្ដាញសង្គម មកធ្វើជាវេទិកាសម្រាប់ចែករំលែកព័ត៌មាន។ វាងាយស្រួល ដោយសារតែមានអ្នកប្រើប្រាស់ច្រើន ធ្វើឱ្យសេចក្ដីប្រកាសស្វែងរកបុគ្គលិក ឆាប់មានការដឹងលឺ ដល់សាធារណជន។   ៣. ពិព័រណ៍ការងារជាតិ  ពិព័រណ៍ការងារជាតិ ដែលរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរនិងការងារ ជាពិព័រណ៍មួយ ក្នុងចំណោមពិព័រណ៍ដ៏ធំបំផុតប្រចាំឆ្នាំ ក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចចូលរួមបានដោយសេរី និងទទួលបានឱកាស ជួបសម្ភាសជាមួយក្រុមហ៊ុនធំៗដោយផ្ទាល់ ក៏ដូចជាសាកសួរព័ត៌មានអំពីទីផ្សារការងារ។    ៤. ក្រុមហ៊ុនធនធានមនុស្សឬទីភ្នាក់ងារជ្រើសរើសបុគ្គលិក  វិធីមួយទៀតគឺអ្នកអាចទៅ ក្រុមហ៊ុនធនធានមនុស្ស ឬទីភ្នាក់ងារជ្រើសរើសបុគ្គលិក ដើម្បីសាកសួរព័ត៌មាន និងផ្ដល់ប្រវត្តិរូបរបស់អ្នក។ ក្រុមហ៊ុនទាំងនោះមានដូចជា HRINC Cambodia, Pelprek HR Recruitment Agency, Camhr Information […]

Read more

កត្តាដែលធ្វើឱ្យជំនួញថ្មីថ្មោងបរាជ័យ 

ជាធម្មតា អ្វីដែលអ្នកជំនួញមិនចង់គិតដល់គឺ​​ ភាពមិនជោគជ័យនៃអាជីវកម្មរបស់ខ្លួន។ តើអ្នកដឹងថាអ្វីខ្លះជាហេតុផល ដែលនាំឱ្យអាជីវកម្មដែលទើបនឹងចាប់ផ្ដើម ទទួលបរាជ័យ? ថ្ងៃនេះ ស្ពាននឹងនាំអ្នកទៅស្វែងយល់ពីកត្តាសំខាន់ៗ ដែលអ្នកគួរជៀសវាង នៅពេលចាប់ផ្ដើមនិងប្រកបអាជីវកម្ម។   ១. អ្នកចាប់ផ្ដើមជំនួញរបស់អ្នក ក្នុងគោលបំណងដែលខុសឆ្គង  កត្តាចំបងដែលធ្វើឱ្យអាជីវកម្មបរាជ័យ ភាគច្រើនជាប់ពាក់ព័ន្ធទៅនឹងម្ចាស់អាជីវកម្មផ្ទាល់តែម្ដង។ នៅពេលពួកគេគិតថាលុយជារឿងសំខាន់ ហើយការដែលប្រកបរបររកស៊ី ជាអ្វីដែលពួកគេអាចឆាប់រកចំណូលបានច្រើន ជាហេតុផលចម្បងដែលធ្វើឱ្យមុខជំនួញធ្លាក់ទឹក។​ អាជីវកម្មដែលទទួលបានជោគជ័យ គឺកើតចេញពីទឹកចិត្តស្រលាញ់ ជំនឿជឿជាក់ និងការស្វែងយល់សិក្សា នូវផលិតផលនិងសេវាកម្ម ដែលជាតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន។   ២. ការគ្រប់គ្រងដែលគ្មានគុណភាព  ម្ចាស់អាជីវកម្មថ្មីថ្មោងអាចមានភាពលំបាក ក្នុងការគ្រប់គ្រងមុខរបររបស់ខ្លួន ដោយសារពួកគេគ្មានឬនៅស្ទើរបទពិសោធន៍ ក្នុងគ្រប់គ្រងផ្នែកផ្សេងៗដូចជា ហិរញ្ញវត្ថុ ការទិញលក់ ផលិតកម្ម ការជួលនិងគ្រប់គ្រងបុគ្គលិក។ ភាពបរាជ័យនៃមុខជំនួញបណ្ដាលមកពី កង្វះខាតចំណេះដឹងនៃការរៀបចំ ការរៀបផែនការ និងការបញ្ជាក្នុងប្រតិបត្តិការទាំងអស់ ដែលរួមមានការស្រាវជ្រាវទីផ្សារ និងទិន្នន័យអតិថិជន។ អសមត្ថភាពក្នុងការគិតបែបយុទ្ធសាស្ត្រ ចក្ខុវិស័យ ការប្រឈមនឹងការផ្លាស់ប្ដូរនាថ្ងៃអនាគត ក៏ជាបញ្ហាដែលរុញឱ្យអាជីវកម្មទាល់ផងដែរ។   ៣. មូលធនដែលគ្មានប្រសិទ្ធិភាព  ជារឿយៗ ម្ចាស់អាជីវកម្មថ្មីថ្មោងមិនសូវយល់ពីលំហូរនៃធនធានហិរញ្ញវត្ថុរបស់ពួកគេ ហើយជួនកាលពួកគេយល់ខុសពីមូលធន ដែលពួកគេត្រូវការសម្រាប់ចាប់ផ្ដើមអាជីវកម្មមួយ និងការរំពឹងទុកនៃប្រាក់ចំណូលពីការលក់ ដែលមិនមានភាពត្រឹមត្រូវ។ វាពិតជាចាំបាច់និងមានសារៈសំខាន់បំផុត ក្នុងការធ្វើឱ្យប្រាកដថា ទឹកប្រាក់ទំហំប៉ុណ្ណាដែលអាជីវកម្មរបស់អ្នកត្រូវការ ហើយទំហំទឹកប្រាក់នោះមិនមែនត្រឹមតែ សំដៅលើចំណាយនៃការចាប់ផ្ដើមអាជីវកម្មមួយមុខទេ ប៉ុន្តែក៏សំដៅលើការឋិតថេរនៃអាជីវកម្មរបស់អ្នកផងដែរ។  

Read more

គុណសម្បត្តិនៃកន្លែងធ្វើការរួម (Coworking space) 

កន្លែងធ្វើការរួម ឬ Coworking space កំពុងទទួលបានប្រជាប្រិយភាព នៅជុំវិញពិភពលោក។ តើមូលហេតុអ្វីបានជាកន្លែងធ្វើការរួម ទាក់ទាញប្រជាប្រិយភាព ជាពិសេសពីសំណាក់សហគ្រិននិងអ្នកធ្វើការឯករាជ្យ?   ១. ភាពបត់បែន  អត្ថប្រយោជន៍ដ៏ចំបងនៃកន្លែងធ្វើការរួម គឺភាពបត់បែនរបស់វា។ អ្នកអាចចំណាយពេលធ្វើការ ទៅតាមពេលវេលាដែលអ្នកចង់់។ ជាទូទៅ ម៉ោងធ្វើការនៅឯការិយាល័យ មានខ្ទង់ ៧ ទៅ ៨ ម៉ោង តែសម្រាប់កន្លែងធ្វើការរួម អ្នកអាចកំណត់ម៉ោងធ្វើការតាមចិត្តរបស់អ្នក។ ក្រៅពីនេះ កន្លែងធ្វើការរួម មានជម្រើសការិយាល័យជាច្រើន សម្រាប់ឱ្យអ្នកជ្រើសរើសដូចជា ប្រភេទ Hot Desks (ជម្រើសដែលមានតម្លៃសមរម្យ មានភាពបត់បែន ងាយស្រួលប្ដូរទីតាំង និងជួបមនុស្សថ្មីៗ) Private Office (ជម្រើសសម្រាប់អ្នក ដែលចង់បានភាពស្ងប់ស្ងាត់បន្តិច) Team Tables (ជម្រើសសម្រាប់អ្នកធ្វើការជាក្រុម) និងផ្សេងៗទៀត។  ២. ការកសាងបណ្ដាញ  […]

Read more

ការប្រើប្រាស់ហ្វេសប៊ុកដើម្បីជួយជំរុញអាជីវកម្មរបស់អ្នក

ការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជាមានលក្ខណៈពេញនិយមយ៉ាងខ្លាំងសម្រាប់ប្រជាជនខ្មែរ  ដោយមិនគ្រាន់តែប្រើប្រាស់វាដើម្បីការចែករំលែកការកំសាន្ដជាមួយមិត្តភក្ដិ និងក្រុម គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានប្រើវាក្នុងអត្ថប្រយោជន៍ផ្សេងៗច្រើនយ៉ាងទៀតជា​ពិសេសការ បង្កើតគេហទំព័រហ្វេសប៊ុកសម្រាប់ផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេតែម្ដង។ តើអ្នកធ្លាប់ដឹងទេថា អ្នក អាចធ្វើអ្វីខ្លះទៀតនៅលើគេហទំព័រហ្វេសប៊ុកនេះដើម្បីបង្កើនអតិថិជន​និងពង្រឹង​អាជីវកម្ម របស់អ្នក?  អាជីវកម្មអាចប្រើប្រាស់វិធីសាស្ត្រផ្សេងៗតាមរយៈហ្វេសប៊ុកនេះដើម្បីអោយក្រុមហ៊ុនគេកាន់តែរីកចម្រើនទៅមុខជាដរាប។ អ្នកអាចធ្វើការផ្សព្វផ្សាយពីក្រុមហ៊ុនរបស់អ្នកតាមរយៈការផ្តល់ព័ត៌មានពីក្រុមហ៊ុន របស់អ្នកទៅកាន់អតិថិជនដូចជា កម្មវិធីប្រម៉ូសិនដល់អតិថិជន ដំណោះស្រាយនូវបញ្ហារបស់អតិថិជន ការលើកទឹកចិត្តពួក គាត់អោយអញ្ជើញមកក្រុមហ៊ុនរបស់អ្នក ផ្ដល់អោយអតិថិជនអ្នកនូវការណែនាំ ក្នុងការប្រើប្រាស់ផលិតផល ការណែនាំផ្សេងៗទៀតដែលមានប្រយោជន៍ដល់ពួកគេ និងការធ្វើអោយ​អតិថិជនចុចគាំទ្រ […]

Read more

៥ ចំណុចដែលអ្នកអាចរៀនសូត្រតាមសហគ្រិនសម្រាប់អាជីពការងារ 

មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមានដុងពីធម្មជាតិ ក្នុងការចាប់ផ្ដើមនិងដំណើរការអាជីវកម្មនោះទេ។ ទោះជាយ៉ាងណាក្ដី អ្វីដែលសំខាន់នោះ អ្នកត្រូវមានស្មារតីជាសហគ្រិន។ សាកល្បងវិធីទាំង ៥ នេះ ដើម្បីបង្ហាត់ចិត្តគំនិតរបស់អ្នក ឱ្យដូចសហគ្រិនក្នុងអាជីពការងាររបស់អ្នក។  ១. មានចំណង់ចំណូលចិត្តនិងការស្រលាញ់ខ្លាំង  […]

Read more

តើអ្នកត្រូវមានអ្វីខ្លះដើម្បីដំណើរការអាជីវកម្មរបស់អ្នក? 

 មនុស្សភាគច្រើនប្រាថ្នាចង់ប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន។ ប៉ុន្តែការបើករបរអាជីវកម្ម ពុំមែនជារឿងងាយស្រួលនោះទេ។ មុខជំនួញថ្មីៗជាច្រើន អាចមានការខាតបង់ឬដួលរលំ ដោយសារតែកត្តាផ្សេងៗដូចជា កង្វះខាតនៃបទពិសោធន៍អាជីវកម្ម មូលធននៅស្ទើរ ឬក៏អសមត្ថភាពក្នុងការគ្រប់គ្រងការទូទាត់បញ្ជីជាដើម។ ដើម្បីបើកដំណើរការអាជីវកម្មណាមួយ អ្នកត្រូវមាន៖  ១.​ គម្រោងអាជីវកម្ម  អ្វីដែលចាំបាច់បំផុតសម្រាប់សហគ្រិន នោះគឺគម្រោងអាជីវកម្ម ដែលវាជាអ្វីដែលអ្នកត្រូវបង្កើត មុនពេលអ្នកបើកក្រុមហ៊ុន។ គម្រោងអាជីវកម្មដើរតួជាអ្នកណែនាំ ក្នុងពេលធ្វើការសម្រេចចិត្ត ដែលពាក់ព័ន្ធទៅនឹងអាជីវកម្មរួមមាន ការចែងពីបេសកកម្ម គោលដៅ និងគុណតម្លៃរបស់ក្រុមហ៊ុន។   ២. មូលធន  រាល់មុខជំនួញនិងអាជីវកម្មទាំងអស់ មិនថាតូចក្ដីធំក្ដី គឺសុទ្ធតែតម្រូវឱ្យមានដើមទុនទាំងអស់។អ្នកត្រូវស្វែងយល់ និងគិតឱ្យបានច្បាស់លាស់ អំពីរបៀបទ្រទ្រង់ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន ដែលអ្នកត្រៀមបើក។ អ្នកត្រូវចងចាំថា មូលធនរបស់អ្នកនឹងត្រូវប្រើប្រាស់ទៅលើ […]

Read more

៤​ មេរៀនដ៏មានតម្លៃពីមហាសេដ្ឋី Jack Ma 

លោក Jack Ma ដែលជាវិនិយោគិននិង​ស្ថាបនិកនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច​ អាលីបាបា (Alibaba) ជាម្នាក់ក្នុងចំណោមបុគ្គល ដែលមានទ្រព្យសម្បត្តិច្រើនបំផុត នៅក្នុងពិភពលោក ដោយបានកាន់កាប់ទ្រព្យប្រមាណ​ ៤ ម៉ឺន ៣​ រយលានដុល្លារអាមេរិក។​ នៅក្នុងឆ្នាំ​ ២០១៥ លោក Jack […]

Read more

យុទ្ធសាស្ត្រទីផ្សារដោយប្រើទូរស័ព្ទ កំពុងមានការកើនឡើងនៅប្រទេសកម្ពុជា

បច្ចុប្បន្ន ប្រជាជនកម្ពុជា មិនថាចាស់ឬក្មេង កំពុងតែពេញនិយមជាមួយនឹង ទូរសព្ទដៃស្មាតហ្វូនដ៏ទំនើបៗ ព្រោះវាមានភាពងាយស្រួលខ្លាំងក្នុងការប្រើប្រាស់់ បត់បែន និងទាន់សម័យ។ ចំណែកឯការប្រើប្រាស់កម្មវិធីក្នុងទូរសព្ទដៃ សម្រាប់ទូទាត់ប្រាក់ទៀតសោត ក៏កំពុងតែមានប្រជាប្រិយភាពផងដែរ ព្រោះវាជួយសម្រួលការទិញទំនិញ […]

Read more