របៀបនៃការសរសេរគម្រោងអាជីវកម្ម

How to write business plan
របៀបនៃការសរសេរគម្រោងអាជីវកម្ម
ការប្រកបអាជីវកម្មមួយ បើអ្នកមិនមានគម្រោងទេ ហាក់បីដូចជាអ្នកកំពុងជិះ ក្បួនលើមហា សមុទ្រ ដោយគ្មានទិញដៅចឹងដែរ។ បើអ្នកមានគំរោងច្បាស់លាស់ហើយអ្នក នឹងងាយ ស្រួលសម្រាប់អ្នកក្នុងការកំណត់ទិសដៅ និងទទួលបានសម្មិតិផលពីអាជីវកម្មរបស់អ្នក។
ប៉ុន្តែក្នុងការសរសេគំរោង សូមសរសេខ្ចីៗយ៉ាងតិច ពី១ ទំព័ ទៅ ២ ទំព័រ
ថ្ងៃនេះស្ពានសូមណែនាំពីរបៀបនៃការសរសេរគំរោងអាជីវកម្ម លោកអ្នកអាន ។
១.បកស្រាយទូទៅពីក្រុមហ៊ុនរបស់អ្នក
ការសរសេរគំរោងអាជីវកម្ម ធ្វើអោយអ្នកបានបញ្ចេញគំនិត ទាក់ទង និងការរៀបចំគម្រោងអាជីវកម្មរបស់អ្នក និង ធ្វើអោយអ្នកបានសរសេរពីក្រុមហ៊ុនរបស់អ្នក មានអ្វីខ្លះ ដែលសំខាន់ក្នុងក្រុមហ៊ុនរបស់។ វាក៏មានពាក់ព័ន្ធ និងការរៀបចំរចនាសម្ព័ន្ធ
បកស្រាយអំពីក្រុមហ៊ុនរបស់អ្នក ថាក្រុមហ៊ុនរបស់អ្នកអ្វីដែលមានចំណុចដូចគ្នា នឹងក្រុមហ៊ុនដទៃ ឬ មានអ្វីដែលប្លែកក្នុងការទាក់ទាញអតិថិជនក្នុងការជាវទិញផលិតផល និងសេវាកម្មរបស់អ្នក។
២.វិភាគដៃគូប្រកួតប្រជែង
មិនមានជារឿងចម្លែកទេ ក្នុងវិស័យអាជីវកម្មមានការប្រកបប្រកួតប្រជែងគ្នានោះ មិនថាវិស័យណាទេ តែងមានការប្រកួតប្រជែងជានិច្ច ។ ហើយការប្រកួតប្រជែងនេះទៀតសោតបានធ្វើអោយយើងខិតខំស្វះស្វែងរកអ្វីដែលថ្មី ហើយប្លែកសម្រាប់យកឈ្នះដៃគូប្រជែង។ ប៉ុន្តែអ្នកត្រូវមានយុទ្ធសាស្ត្រ និងវិភាគពីដៃគូប្រកួតប្រជែងរបស់អ្នក ហើយអ្នកត្រូវមានវិធិសាស្ត្រយ៉ាងណា ក្នុងការដើរអោយបានមុនដៃគូប្រកួតរបស់អ្នក ។ ដូច្នេះអ្នកមិនអាចនៅស្ងៀមបានទេ បើទោះបីក្រុមហ៊ុនរបស់អ្នក មានដំណើរការល្អក្នុងខណៈនេះក៏ដោយ ក៏អ្នកត្រូវខំព្យាយាមរកអ្វីដែលថ្មីសម្រាប់អតិថិជនរបស់អ្នកជានិច្ច។ មានគំរូស្រាប់គឺក្រុមហ៊ុនទូរស័ព្ទ Nokia ជាដើម។