គន្លឹះក្នុងការសន្សំប្រាក់សម្រាប់និស្សិត

គន្លឹះក្នុងការសន្សំប្រាក់សម្រាប់និស្សិត

អ្នកដែលធ្លាប់រៀននៅសកលវិទ្យាល័យប្រហែលជាបានដឹងមកហើយថា វាមានការលំបាកយ៉ាងណាក្នុងការរៀននៅសកលវិទ្យាល័យ។ ការនាមជាសិស្ស​សកល​វិទ្យាល័យ និស្សិតម្នាក់ៗរងសម្ពាធយ៉ាងខ្លាំង ក្នុងការសិក្សា ក្រៅពីមាន Assignment ដែលត្រូវធ្វើមិនអស់មិនហើយហើយ បញ្ហាហិរញ្ញវត្ថុក៏ជាបញ្ហាមួយដែលធ្វើអោយនិស្សិតមិនតិចត្រូវគិតខ្វល់ផងដែរ។
នេះដោយសារសកម្មភាពភាគច្រើននៅសកសវិទ្យាល័យតម្រូវអោយនិស្សិតត្រូវចំណាយប្រាក់ ហើយថ្លៃចំណាយនីមួយៗនៅក្នុងសាកលវិទ្យាល័យគឺ មិនតូចនោះទេ ព្រោះវាមិនមែនមានតំលៃថោកដូចកាលនៅបឋម និងអនុវិទ្យាល័យឡើយ។
ថ្លៃអាហារ លំហាត់ថតចម្លងសន្លឹកកិច្ចការជូនគ្រូផ្សេងៗ សុទ្ធតែជាបន្ទុករបស់និស្សិត ទាំងនេះសុទ្ធតែជាចំណាយមួយដែលនិស្សិតគ្រប់រូបមិនអាចគេចបាន មិនតែប៉ុណ្ណោះ នៅពេលធ្វើកិច្ចការជាមួយមិត្តភក្ដិម្ដងៗ ក៏និស្សិតនៅត្រូវទៅរកកន្លែងធ្វើនៅក្រៅ ដូចជាតាមហាងកាហ្វេជាដើម។ ដូចនេះហើយ ការចំណាយក្នុងមួយខែៗរបស់និស្សិតគឺ មិនតិចនោះទេ។
ដោយហេតុនេះ ថ្ងៃនេះ ស្ពានចង់ចែករំលែកជាមួយនាក់នូវវិធីមួយចំនួនដែលនឹងអាចជួយអោយនិស្សិតសន្សំប្រាក់បានខ្លះ។