គន្លឹះក្នុងការសន្សំប្រាក់សម្រាប់និស្សិត

១.កាត់បន្ថយចំណាយលើការធ្វើដំណើរ

ក្នុងនាមជាសិស្ស ជំនួសអោយការជិះម៉ូតូ ឬឡានទៅសាលា អ្នកគួរតែប្តូរមកប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនសាធារណៈ ដូចជាការជិះរថយន្តក្រុងវិញ។ ការជិះឡានក្រុង ប្រហែលជាជម្រើសមួយដ៏ប្រសើរសម្រាប់និស្សិត ព្រោះនៅភ្នំពេញ សិស្សសាលាអាចជិះរថយន្តក្រុងទៅមកបានដោយឥតគិតថ្លៃ ដោយគ្រាន់តែបង្ហាញនូវកាតសិស្សរបស់ខ្លួន។
ហើយប្រសិនបើ អ្នករស់នៅក្បែរសាកលវិទ្យាល័យដែលអ្នកកំពុងរៀននោះ អ្នកអាចប្តូរមកដើរ ឬជិះកង់ទៅសាលា ដូចនេះ អ្នកមិនត្រឹមតែមិនបាច់ចំនាយលុយចាក់សាំង ហើយនៅអាចសល់ប្រាក់ពីការផ្ញើរម៉ូតូ ឬឡានទៀតផង។ លើសពីនេះទៅទៀត ការដើរ ឬជិះកង់ទៅសាលាគឺដូចជាការហាត់ប្រាណម្យ៉ាងដែរ ចឹងហើយការធ្វើបែបនេះ ក៏អាចជួយអ្នកសន្សំប្រាក់បានមួយចំនយនទៀត ព្រោះថា អ្នកអាចហាត់ប្រាណបានដោយខ្លួនឯង ដោយមិនចាំបាច់ចូលកន្លែងហាត់ប្រាណនាំអោយខាតប្រាក់ឡើយ។