គន្លឹះក្នុងការសន្សំប្រាក់សម្រាប់និស្សិត

២. ប្រើកាតសិស្សរបស់អ្នកអោយមានប្រយោជន៍បំផុត

ស្ពានជឿថា និស្សិតម្នាក់ៗសុទ្ធតែមានកាតសិស្សរៀងៗខ្លួនហើយមែនទេ?
អ្នកមានដែលដឹងទេថា នៅតាមអាហារដ្ឋាន រោងកុន និងកន្លែងមួយចំនួនមានកម្មវិធីបញ្ចុះតម្លៃជូននិស្សិត?
ជាការពិតទៅ នៅតាមអាហារដ្ឋាន រោងកុន និងកន្លែងមួយចំនួនសុទ្ធតែមានកម្មវិធីបញ្ចុះតម្លៃជូននិស្សិត។ 
ឧទាហរណ៍ ដូចជា នៅរោងភាគយន្ដ មេជើរ ស៊ីនេផ្លិច បាយស្មាត សិស្ស ឬ និស្សិតនឹងទទួលបាននូវតម្លៃពិសេសសម្រាប់សំបុត្រកុន ដោយគ្រាន់តែបង្ហាញនូវកាតសិស្សដែលមានសុពលភាពរបស់ខ្លួន។
មិនត្រឺមតែនៅរោងកុនទេដែលមាកកម្មវិធីបែបនេះ នៅតាមកន្លែងផ្សេងមួយចំនួនទៀតក៏មានកម្មវិធីបញ្ចុះតម្លៃពិសេសជូននិស្សិតផងដែរ។ ជាទូទៅ និស្សិតអាចនឹងទទួលបានការបញ្ចុះតម្លៃ 5% ឬ 10% ឬរហូតដល់ 15% ដោយគ្រាន់តែបង្ហាញនូវកាតសិស្សរបស់ខ្លួន។
ដូច្នេះ សូមមានទម្លាប់បង្ហាញកាតសិស្សរបស់អ្នក នៅតាមកន្លែងដែលមានកម្មវិធីបញ្ចុះតម្លៃដល់និស្សិត ដើម្បីទទួលយកការបញ្ចុះតម្លៃ។