គន្លឹះក្នុងការសន្សំប្រាក់សម្រាប់និស្សិត

៤.សាកល្បងចំអិនអាហារញ៉ាំដោយខ្លួនឯង ចៀសវាងការញ៉ាំក្រៅ

ស្ពានដឹងណាថា និស្សិតភាគច្រើនមានការរវល់ជាខ្លាំង ព្រោះថា គេមានកិច្ចការជាច្រើនដែលត្រូវធ្វើ គេមិនមែនមានត្រឹម កិច្ចការAssignment ឬ Presentation ត្រូវរៀបចំប៉ុណ្ណោះទេ តែគេនៅមានកិច្ចការសាលាជាច្រើនទៀតដែលត្រូវធ្វើ ដូចនេះដើម្បភាគងាយស្រួល និស្សិតជាច្រើនតែងតែទៅញ៉ាំបាយក្រៅ នៅតាមអាហារដ្ឋាន ឬកង់ទីនសាលាជាដើម។

ប៉ុន្តែ អ្នកត្រូវដឹងថា ការធ្វើបែបនេះមិនមែនជាជម្រើសដ៏ប្រសើរនោះទេ ព្រោះថាអាហារដែលគេដាក់លក់តាមអាហារដ្ឋាន មិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ តែពេលខ្លះអាហារដែលអ្នកទិញមកញ៉ាំ អាចនឹងមិនខ្វះជីវជាតិ ហើយបណ្ដាលអោយអ្នកឈឺទៀតផង។
ដូច្នោះហើយ ប្រសិនបើអាច ស្ពានសូមណែនាំអោយអ្នកសាកល្បងចំអិនអាហារញ៉ាំដោយខ្លួនឯង ហើយចៀសវាងកាចេញទៅរញ៉ាំក្រៅ។