តើអ្នកដឹងទេថា គ្រឹះស្ថានធនាគារដំណើរការបានដោយរបៀបណា?
តើអ្នកដឹងទេថា គ្រឹះស្ថានធនាគារដំណើរការបានដោយរបៀបណា? សព្វថ្ងែនេះវិស័យហិរញ្ញវត្ថុមានការរីកចម្រើន ដែលធ្វើអោយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុក៏មានចំនួនច្រើនដែរ។ តើអ្នកចង់ដឹងទេថា គ្រឹះស្ថានធនាគារប្រតិបត្ដិការយ៉ាងដូចម្ដេច?ហើយដំណើរការបានដោយរបៀបណា? ជាធម្មតាប្រតិបត្ដិការចម្បងរបស់ធនាគារគឺទទួលប្រាក់បញ្ញើពីអ្នកដែលមិនមានតម្រួវការហើយផ្ដល់ប្រាក់កម្ចីអោយទៅអ្នកដែលមានតម្រូវការ។ទាំងពីរនេះជាប្រតិបត្តការដែលយើងមើលឃើញទូទៅ ធនាគារទទួលបា្រក់បញ្ញើពីអតិថិជន៖ នៅពេលដែលអតិថិជនមានលុយច្រើនប៉ុន្ដែមិនដឹងទុកដាក់នៅឯណាដើម្បីទទួលបានសុវត្ថិភាពហើយចំណេញទៀតនោះ គាត់ក៏យកប្រាក់នោះទៅដាក់នៅធនាគារដើម្បីទទួលបានការប្រាក់។ ប្រាក់ដែលអ្នកយកទៅដាក់នៅធនាគារត្រូវបានគេហៅថា ប្រាក់បញ្ញើ។ […]
Read more