ចំនុចដែលអ្នកគួរធ្វើការត្រួតពិនិត្យមុននឹងអ្នកដាក់ពាក្យស្នើសុំប្រាក់កម្ចី

២. ត្រួតពិនិត្យមើលថា តើអ្នកបានបំពេញគ្រប់លក្ខខ័ណ្ឋដែរឬទេ?

តើអ្នកមានឯកសារគ្រប់គ្រាន់ស្របតាមលក្ខខ័ណ្ឋរបស់ធនាគារហើយឬ?
អ្នកក៏អាចឆែករកមើលលក្ខខ័ណ្ឋដែលអ្នកត្រូវបំពេញ ព្រមទាំងឯកសារដែលត្រូវផ្ដល់ជូនធនាគារ តាមរយៈគេហទំព័ររបស់យើងផងដែរ។
ចំនុចមួយទៀតដែលអ្នកគួរដឹងនោះគឺ ធនាគារត្រូវការដឹងនូវលំនៅស្ថានជាអចិន្ត្រៃយ៍របស់អ្នក ដូច្នេះ អ្នកចាំបាច់ត្រូវតែមាន និងកំពុងរស់នៅផ្ទះផ្ទាល់ខ្លួន មិនមែនរស់នៅផ្ទះជួលទេ។

៣. ថ្លៃសេវា

ជាទូទៅ ធនាគារនឹងគិតថ្លៃសេវារដ្ឋបាល ១% ឬ ១.៥% ពីអតិថិជន រាល់ពេលដែលអ្នកដាក់ពាក្យស្នើសុំប្រាក់កម្ចី។
លើសពីនេះទៀត ស្ថាប័នមូយចំនូន ក៏មានគិតនូវថ្លៃសេវាកម្មជារៀងរាល់ខែផងដែរ។
ម្យ៉ាងវិញទៀត សូមកុំភ្លេចធ្វើការត្រួតពិនិត្យមើលលក្ខខ័ណ្ឋ ក្នុងការទូទាត់ប្រាក់សងមុនកំណត់ផង។
ក្នុងករណី ដែលអ្នកសងវិញលឿនជាងរយៈពេលដែលបានកំណត់ ខាងធនាគារនឹងធ្វើការផាកពិន័យចំពោះអ្នក។