ភាពងាយស្រួល៖ ប្រសិនបើអ្នកជាប់រវល់ខ្លាំង ឬមានទំនោរលើបច្ចេកវិទ្យាខ្ពស់ លោកអ្នកអាចស្វែងរក ធនាគារដែលផ្តល់ជូនអ្នកនូវការទូទាត់តាមប្រព័ន្ធអ៊ីនធឺណេត ដោយអនុញ្ញាតអោយអ្នកធ្វើការទូទាត់វិក័យបត្រតាមទូរសព្ទពីកន្លែងធ្វើការបស់អ្នក ដូចជាបង់ថ្លៃទឹកភ្លើង ឬក៏ផ្ទេរប្រាក់ទៅដៃគូពាណិជ្ជកម្មរបស់អ្នក។ ហើយអ្នកគួរស្វែងរកធនាគារដែលមានម៉ាស៊ីនATM ឬសាខាដែលនៅក្បែរកន្លែងធ្វើការ ឬផ្ទះរបស់អ្នក ដែលជួយ កាត់បន្ថយថ្លៃប្រើប្រាស់ម៉ាស៊ីនATMរបស់ធនាគារដទៃ ឬថ្លៃសាំងដែលអ្នកជិះទៅដល់ការិយាល័យកណ្តាល។
ការលើកទឹកចិត្ត៖ ធនាគារភាគច្រើន ផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត ចំពោះការគាំទ្ររបស់អ្នកសម្រាប់ការប្រើប្រាស់ សេវាកម្មធនាគាររបស់គេដោយ ទទួលបានការបញ្ជុះថ្លៃរាល់ពេលប្រើប្រាស់កាតធនាគារបស់អ្នកជាមួយ ក្រុមហ៊ុនដែលជាដៃគូរ ឬការចាប់ឆ្នោតផ្សងសំណាង ទទួលបានកាដូផ្សេងៗ ជាដើម។
សរុបមកការជ្រើសរើសធនាគារ អាស្រ័យទៅលើការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នក។ ហើយនៅពេលដែល អ្នកជ្រើសធនាគារបានហើយ អ្នកត្រូវជ្រើសរើសប្រភេទគណនីដែលត្រូវជាមួយតម្រូវការរបស់អ្នក។
៤ គន្លឹះដើម្បីជ្រើសរើសធនាគារ
Pages: 1 2