ធានារ៉ាប់រង៤ប្រភេទដែលអ្នកគួរប្រើប្រាស់

ធានារ៉ាប់រងចំពោះទ្រព្យសម្បត្តិ
          វាសំដៅលើការធានារ៉ាប់រងលើអចលនទ្រព្យរបស់អ្នក។ វាអាចការពារនូវការខូចខាតចំពោះអចលនទ្រព្យរបស់អ្នកបាន។ ភាគច្រើនគេមានធានារ៉ាប់រងលើការសាងសង់គេហដ្ឋាន អគ្គិភ័យ ជាដើមដែលតម្រូវសម្រាប់អតិថិជនដែលទិញផ្ទះបង់រំលោះជាមួយធនាគារ ព្រោះគ្មានអ្នកណាម្នាក់អាចដឹងរឿងហេតុមុននោះទេ ឧទារហណ៍ បើមានអគ្គិភ័យចំពោះផ្ទះអ្នកអំឡុងពេលបង់រំលោះ តើអ្នកមានទឹកចិត្តឯណាបង់លុយទៅធនាគារនោះ បើផ្ទះត្រូវខូតខាតអស់ហើយ ផ្ទុយទៅវិញបើអ្នកមានធានារ៉ាប់រងវិញ នោះអ្នកមិនចំាបាច់បារម្ភទៀតទេ ខាងក្រុមហ៊ុនធានារ៉ាប់រងគាត់នឹងធ្វើការទូទាត់សងសំណងមកអ្នកឬធ្វើផ្ទះជូនអ្នកជាដើមអាស្រ័យលើគោលនយោបាយរបស់ក្រុមហ៊ុនហើយនឹងការចរចាររបស់អ្នកមុនពេលអ្នកទិញធានារ៉ាប់រងគេហដ្ឋាននេះ។
ធានារ៉ាប់រងរថយន្ត
មូលហេតុដែលត្រូវការធានារ៉ាប់រងរថយន្ដគឺដើម្បីគ្របដណ្តប់លើការខូចខាត លើរថយន្ដ ព្រមទាំងការខូចខាតចំពោះអ្នករងគ្រោះ និងអ្នកបង្កគ្រោះថ្នាក់ នៅពេលដែលអ្នកជួបគ្រោះថ្នាក់ចរាចរណ៍។ កាន់តែពិសេសទៀតនោះ នៅពេលមានបញ្ហាគ្រោះថ្នាក់អ្នកគ្រាន់តែទូរស័ព្ទប្រាប់ក្រុមហ៊ុនធានារ៉ាប់រងដែលអ្នកបានទិញនោះគាត់នឹងចុះទៅធ្វើការពិនិត្រនិងចេញមុខដោះស្រាយបញ្ហាជំនួសអ្នក ប៉ុន្ដែអ្នកត្រូវទទួលទោសចំពោះមុខច្បាប់ករណីអ្នកបានបង្កគ្រោះធ្ងន់ធ្ងរបណ្តាលអោយមានមនុស្សស្លាប់ជាដើម។
ការទិញធានារ៉ាប់រងពិតជាមានសារៈសំខាន់អ្នកចំពោះអ្នកនឹងក្រុមគ្រួសាររបស់អ្នក។ នៅពេលអ្នកទទួលបានការធានារ៉ាប់រង វានឹងធ្វើអោយអ្នកមានសុវត្ថិភាព មិនមានការព្រួយបារម្ភពីអនាគត ព្រោះអ្នកបានទទួលការការពារយ៉ាងល្អប្រសើរ។សម្រាប់ពត៌មានលំអិតពីសេវាធានារ៉ាប់រងអ្នកអាចទៅក្រុមហ៊ុនធានារ៉ាប់រងណាមួយ ដើម្បីទទួលបានការប្រឹក្សាយោបល់មុនសម្រេចចិត្ដទិញសេវាធានារ៉ាប់រងណាមួយ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742