តើអ្វីខ្លះដែលអ្នកត្រូវដឹងពីបញ្ហានៃលំហូរសាច់ប្រាក់?
នៅក្នុងការធ្វើអាជីវកម្មមួយលំហូរសាច់ប្រាក់បានដើរតួយ៉ាងសំខាន់ក្នុងការសិក្សាអំពីដំណើរការនៃអាជីវកម្មមួយ។ជាក់ស្ដែងប្រសិនបើប្រាក់ចំណូលជាប្រចាំដែលមានច្រើនជាងការចំណាយនោះវាជាអ្វីដែលជួយយើងនៅក្នុងអាជីវកម្ម ហើយក៏វាជាអ្វីដែលធ្វើឱ្យមុខជំនួញរបស់យើងចាប់ផ្តើមដំណើរការល្អ។ នៅពេលសាច់ប្រាក់ហូរចូលកាន់តែច្រើនវាគឺពិតជាល្អសម្រាប់អាជីវករ។ នៅពេលដែលអតិថិជនបង់លុយទាន់វេលា គ្មានការចំណាយទៅលើអ្វីដែលមិនបានរំពឹងទុក វាគឺជាពេលវេលាល្អសម្រាប់អាជីវករ និងមិនសូវមានភាពតានតឹងដល់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនទំនងជាដឹងថាចន្លោះប្រហោងនៃលំហូរសាច់ប្រាក់នៅតែកើតមានឡើង។ ជួនកាលប្រាក់ចំណូលដែលព្យាករអាចនឹងយឺតយ៉ាវ ឬមានការកកស្ទះ នៅពេលនោះវិក័យប័ត្រនឹងគរទៅជាគំនរឡើងដែលតម្រូវអោយម្ចាស់អាជីវកម្មត្រូវចាត់វិធានការទាន់ពេលឬក៏ត្រូវមានការកែទម្រង់គោលនយោបាយថ្មីសម្រាប់អាជីវកម្មថ្ងៃអនាគត។ 1. តើអ្វីបណ្តាលឱ្យមានបញ្ហាលំហូរសាច់ប្រាក់ […]
Read more